ស្រុកម៉ាឡៃ៖នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនិង ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះនៅវេលាម៉ោង ០៩នឹង០១នាទីដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យនឹងអនុវត្តបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥ ។

កម្លាំងប៉ុស្តិ៍ស្ពានម៉ាឡៃចំនួន ០៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោ ឈុន ឈិតណារ៉ុង នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកនៃវរៈសេនាតូចលេខ៨១៥ សហការជាមួយកម្លាំងយោធាចំនួន ០២នាក់ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកម៉ាឡៃសន្តិភាព បានយកសំណាក ប្រជាពលរដ្ឋថៃ លទ្ធផល អវិជ្ជមាន(រយះពេលយកសំណាក ៧២ម៉ោង) ធ្វើការត្រួតពិនិត្យរថយន្តដឹកទំនិញឆ្លងកាត់ និងណែនាំដល់ប្រជាពលរដ្ឋខ្មែរដែលចេញចូលនៅច្រកទ្វារតំបន់ម៉ាឡៃ ពីវិធីបង្កាការពារ ការរាលដាលនៃជំងឺ Covid-19 នៅច្រកទ្វារតំបន់ម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា៖នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះវេលាម៉ោង១១នឹង៣០នាទី ប្រជាពលរដ្ឋចំនួន ០៩នាក់ (ស្រី០៣នាក់) វិលត្រឡប់ពីប្រទេសថៃ តាមភូមិសាស្ត្រប៉ុស្តិ៍សង្កែ (ចំណុចកំពង់បងសល់) ពួកគាត់មានទីលំនៅក្នុងខេត្តទាំង ០៤គឺៈ
១. សៀមរាបចំនួន ០២នាក់
២. ព្រៃវែងចំនួន០២នាក់
៣. កំពត ចំនួន៤នាក់
៤. បន្ទាយមានជ័យចំនួន០១នាក់
បន្ទាប់ពីធ្វើការណែនាំស្ដីពីការឆ្លងរាលដាលរបស់ Virus Covid-19 រួច​ កម្លាំង​ប៉ុស្តិ៍​សង្កែចំនួន ០៣នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុក ធី នាយប៉ុស្តិ៍ សហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំបឹងបេង កម្លាំងយោធាកងពលតូចលេខ៥១ បាន​ប្រគល់ពួកគាត់ជូនគ្រូពេទ្យពិនិត្យ ដឹកទៅមណ្ឌលសំចតចំបក់នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ហើយនៅថ្ងៃដដែលនៅវេលាម៉ោង ១៤នឹង២០នាទី ប្រជាពលរដ្ឋសរុបចំនួន ១០៥នាក់ (ស្រី៤០នាក់ កុមារ២៤នាក់) វិលត្រឡប់​ពីប្រទេសថៃ តាមភូមិសាស្រ្ត​ប៉ុស្តិ៍ចំបក់ ពួកគាត់មានទីលំនៅក្នុងខេត្ដទាំង០៧គឺ៖
១.​ប/ជ​ ២១នាក់
២.បាត់ដំបង​ ១០នាក់
៣.សៀមរាប ២៨នាក់
៤.ពោធិ៍សាត់ ៣៤នាក់
៥.ត្បូងឃ្មុំ ០៨នាក់
៦.កំពង់ធំ ០២នាក់
៧.ឧត្ដមានជ័យ ០២នាក់
​បន្ទាប់ពីធ្វើការណែនាំស្ដីពីការឆ្លងរាលដាលរបស់ Virus Covid-19 រួច​ កម្លាំងប៉ុស្ដិ៍ចំបក់ចំនួន ០២នាក់ ដឹកនាំដោយ​លោកវរសេនីយ៍ត្រី ប៊ុន គុន នាយប៉ុស្តិ៍ សហការជាមួយ​គ្រូពេទ្យមន្ទីរពេទ្យបង្អែកម៉ាឡៃសន្ដិភាព កម្លាំង​ផ្នែកសឹក​រង​ស្រុក​ម៉ាឡៃ និងកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំបឹងបេង បានប្រគល់ពួកគាត់ជូនក្រុមគ្រូពេទ្យ ដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ។

By pcs

Leave a Reply

Your email address will not be published. Required fields are marked *