ថ្ងៃពុធ ១៤ រោច ខែចេត្រ ដល់ថ្ងៃសុក្រ ២ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា កញ្ញា ទឹម ចាន់តារារ័ត្ន អនុប្រធាននាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រ បានដឹកនាំមន្ត្រីជំនាញនៃការិយាល័យត្រួតពិនិត្យដល់ទីកន្លែងនៃនាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រ ចុះត្រួតពិនិត្យដល់ទីកន្លែងរបស់ក្រុមហ៊ុន ហ្គោលដេន ហ្វ័រឈូន ឌីរីវេធីវ អ៊ិកឆេន ឯ.ក ដើម្បីត្រួតពិនិត្យលើប្រសិទ្ធភាពប្រតិបត្តិការ និងការអនុវត្តតាមលក្ខខណ្ឌអាជ្ញាបណ្ណ ក្រមសីលធម៌វិជ្ជាជីវៈ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងៗរបស់ក្រុមហ៊ុន៕

By pcs

Leave a Reply

Your email address will not be published.

You missed